គោលការណ៍ស្តីពីឯកជនភាព

យើងខ្ញុំមិនប្រមូលព័ត៌មានទាក់ទងនឹងអ្នកប្រើប្រាស់ក្រៅពីព័ត៌មានគំរូដែល​ស្ថិតិគេហទំព័ររបស់ពួកយើងទទួលបានដោយស្វ័យប្រវត្តិឡើយ។ ខាងក្រោមនេះគឺជា​កិច្ចព្រម ព្រៀង​​គំរូ​​ស្តីពី​គោលការណ៍រក្សា​ភាពជាឯកជន។​ យើងខ្ញុំប្តេជ្ញារក្សាការសម្ងាត់​ជូនដល់​អ្នកប្រើ ប្រាស់​​គេហទំព័រ​​របស់​ពួកយើង ហើយគោលការណ៍របស់​យើងមានរៀបរាប់អំពីរបៀប​ដែល​​យើង ខ្ញុំ​​នឹង​ប្រើប្រាស់​​ព័ត័មានផ្ទាល់ខ្លួនរបស់លោក​អ្នក។


I. តើយើងខ្ញុំប្រមូលព័ត៌មានប្រភេទណាខ្លះ?

យើងខ្ញុំអាចប្រមូល រក្សាទុក និងប្រើប្រាស់ប្រភេទទិន្នន័យផ្ទាល់ខ្លួន​ដូចតទៅ:​
1. ព័ត៌មានស្តីពីការចូលមើល និងប្រើប្រាស់គេហទំព័រនេះ។
2. ព័ត៌មានស្តីពី​ប្រតិបត្តិការ​ផ្សេងៗរបស់អ្នកជាមួយនឹងយើងខ្ញុំ ឬប្រតិបត្តិការទាក់ទងនឹងគេហទំព័រនេះ (រួមមាន​ព័ត៌មានស្តីពីការទិញទំនិញ ឬសេវាផ្សេងៗ។
3. ព័ត៌មានផ្តល់ឱ្យពួកយើងដោយលោកអ្នក​ផ្ទាល់​សម្រាប់គោលបំណងចុះឈ្មោះ និង/ឬ ជាវ​ជាប្រចាំតាមរយៈសេវាគេហទំព័ររបស់ពួកយើង និង/ឬ តាមរយៈការជូនដំណឹងជាសារអេឡិចត្រូនិច។


II. ព័ត៌មានស្តីពីការបើកមើលគេហទំព័រ

យើងខ្ញុំអាចនឹងប្រមូលព័ត៌មានទាក់ទងនឹងកំព្យូទ័ររបស់អ្នក និងការ​បើក​មើល​គេហទំព័រ​ដែលមានដូចជាអាសយដ្ឋាននៃបណ្តាញអ៊ិនធើណេតដែលលោកអ្នកប្រើប្រាស់ (IP address) ទីតាំងភូមិសាស្រ្ត ប្រភេទកម្មវិធីបើកមើលអ៊ិនធើណេត ប្រភពបញ្ជូន រយៈពេល និងចំនួនដងនៃការបើកមើល។ យើងខ្ញុំអាចប្រើប្រាស់ព័ត៌មាន ទាំង​នេះ​សម្រាប់គ្រប់គ្រង​គេហទំព័រ​របស់ពួកយើង កែលម្អការប្រើប្រាស់គេហទំព័រ និងសម្រាប់​គោលបំណងផ្នែក​ទីផ្សារ។
អ្នកបើកមើលគេហទំព័រជាច្រើននាក់មានការព្រួយបារម្ភអំពីការរក្សា​ភាពជាឯកជន និងការប្រើប្រាស់«បញ្ជីផ្ទុកទិន្នន័យដែលប្រើប្រាស់រួច» ('cookies') នៅលើ​បណ្តាញ​អ៊ិនធើណេត។ បញ្ជីផ្ទុកទិន្នន័យប្រើប្រាស់រួចគឺជាសំណុំនិន្នន័យតូចៗដែលប្រើសម្រាប់ផ្ទុក​ព័ត៌មាន​ដែល​អ្នកបាន​ផ្តល់​ឱ្យ។ បញ្ជីនេះមិនអាចត្រូវបានគេយកទៅប្រើប្រាស់ដើម្បី«លួច»ព័ត៌មានរបស់​អ្នក ឬព័ត៌មាន​ចេញពី​​ប្រព័ន្ធកំព្យូទ័ររបស់អ្នកឡើយ។ គេហទំព័រនេះប្រើប្រាស់បញ្ជីផ្ទុកទិន្នន័យប្រើប្រាស់រួច​ក្នុង​គោលបំណង​ដើម្បីចងចាំនូវអ្វីដែលអ្នកចូលចិត្ត។ ឧទាហរណ៍ គេហទំព័រយើងខ្ញុំអាចចងចាំ​នូវ​ទំព័រណាដែលអ្នកបានបើកមើលដើម្បីសម្រួលដល់អ្នកក្នុងការចូលមកមើលវានាពេលលើក​ក្រោយទៀត ​(ដូចជាការបង្ហាញតែព័ត៌មានណាដែលពាក់ព័ន្ធនឹងទីតាំងផ្ទុកទិន្នន័យនោះ​ជាដើម) ។ ទោះជាយ៉ាងណាក៏ដោយ ក៏លោកអ្នកអាចជ្រើសរើសឱ្យបញ្ជីផ្ទុកទិន្នន័យប្រើប្រាស់រួច​នេះ​ស្ថិតនៅក្នុងសភាពអកម្មបាន​តាមរយៈ​​​​ជម្រើសនៅក្នុងកម្មវិធីបើកមើល​អ៊ិនធើណេត​របស់អ្នក ​បើ​សិនណាជាអ្នកមិនចង់ឱ្យ​មានវា។ ក៏ប៉ុន្តែ ការធ្វើបែបនេះអាចជះឥទ្ធិពលអវិជ្ជមាន​ទៅលើ​ភាព​ងាយ​ស្រួល​​​ប្រើប្រាស់​គេហទំព័រ​ផ្សេងៗ ​​រួមទាំងគេហទំព័រនេះផងដែរ។


III. ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក

ទិន្នន័យផ្ទាល់ខ្លួនដែលលោកអ្នកផ្តល់ឱ្យតាមរយៈគេហទំព័រនេះនឹងត្រូវយកទៅ​ប្រើប្រាស់សម្រាប់គោលបំណងទាំងឡាយដែលមានចែងក្នុងគោលការណ៍ឯកជនភាពនេះ ឬ​នៅ​ក្នុងផ្នែកដទៃទៀតនៅលើគេហទ័រនេះ។
ក្រៅពីការប្រើប្រាស់ដែលបញ្ជាក់នៅក្នុង​គោលការណ៍ឯកជនភាពនេះ យើងខ្ញុំអាចប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកក្នុងគោលបំណង:
1. កែលម្អការបើកមើលគេហទំព័រដោយសម្របទៅតាមតម្រូវការផ្ទាល់របស់អ្នក។
2. ផ្តល់ព័ត៌មាន (ក្រៅពីទំនាក់ទំនងផ្នែកទីផ្សារ) ដែលអ្នកអាចចាប់អារម្មណ៍តាមរយៈប្រៃសណីយ៍ សារអេឡិចត្រូនិច ឬបច្ចេកវិជ្ជាស្រដៀងគ្នាដទៃទៀត។
3. ផ្តល់ព័ត៌មានផ្នែក​ទីផ្សារ​ដែល​ទាក់ទងនឹងមុខជំនួញរបស់ពួកយើង និងដែលអ្នកអាចចាប់អារម្មណ៍ តាមរយៈប្រៃសណីយ៍ ឬ​តាមរយៈសារអេឡិចត្រូនិច ឬបច្ចេកវិជ្ជាស្រដៀងគ្នាដទៃទៀត ក្នុងករណីដែលអ្នកអនុញ្ញាត។ ​


IV. ការបង្ហាញផ្សេងៗ

ក្រៅពីការបង្ហាញព័ត៌មានក្នុងហេតុផលចាំបាច់ដូចមានចែងក្នុងគោលបំណង​នៃ​គោលការណ៍ឯកជនភាពនេះ យើងខ្ញុំអាចបង្ហាញព័ត៌មានរបស់លោកអ្នក:
1. ដើម្បី​ឆ្លើយតបទៅនឹងការតម្រូវរបស់ច្បាប់។
2. ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង​ឬតម្រូវការ​ដែលអាចកើតមានទាក់ទងនឹង​នីតិវិធីច្បាប់។
3. ដើម្បីបង្កើត អនុវត្ត ឬ ការពារសិទ្ធិ​ស្របច្បាប់របស់ពួកយើង (រួមមានផ្តល់ព័ត៌មានទៅឱ្យអ្នកដទៃក្នុងគោលបំណងបង្ការ​ការបន្លំ និងកាត់បន្ថយហានិភ័យផ្នែកឥណទាន)។​
4. ដើម្បីបង្ហាញទៅអ្នកទិញឬអ្នកលក់ (ឬអ្នកដែលអាចក្លាយជាអ្នកទិញឬអ្នកលក់) នូវមុខជំនួញឬផលិតផលដែលយើងកំពុង ឬគ្រោង​រៀបចំលក់ឬទិញ។
យើងខ្ញុំនឹងមិនផ្តល់ព័ត៌មានរបស់អ្នកទៅភាគីទីបីឡើយ លើកលែងតែ​គោលបំណងដូចមានចែងក្នុងគោលការណ៍ឯកជនភាពនេះ។


V. ការផ្ទេរទិន្នន័យជាលក្ខណៈអន្តរជាតិ

ព័ត៌មានដែលយើងខ្ញុំប្រមូលអាចត្រូវរក្សាទុក និងចាត់ចែង និងផ្ទេរនៅក្នុង​បណ្តា​ប្រទេសដែលយើងមានប្រតិបត្តិការសម្រាប់សម្រួលការប្រើប្រាស់របស់យើងខ្ញុំដូចមាន​ចែង​ក្នុងគោលការណ៍ឯកជនភាពនេះ។


VI. សុវត្ថិភាពនៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក

យើងខ្ញុំនឹងផ្តល់ដំណឹងសមស្របជាមុនដើម្បីបង្ការការបាត់បង់ ការប្រើប្រាស់​ខុសគោលដៅ ឬការកែប្រែព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ ជាការពិត ការផ្ទេរទិន្នន័យ​តាមរយៈ​អ៊ិនធើណេតគឺមិនមានសុវត្ថិភាពឡើយ ដូច្នេះយើងខ្ញុំក៏មិនអាចធានាទៅ​លើសុវត្ថិភាព​​​ទិន្នន័យ​ដែល​​ផ្ញើតាមរយៈអ៊ិនធើណេតដែរ។


VII. ការកែប្រែគោលការណ៍នេះ

យើងខ្ញុំរក្សាសិទ្ធិកែប្រែការអនុវត្តការបង្ហាញព័ត៌មាននិងលក្ខខណ្ឌដែលមាន​ចែងក្នុងគោលការណ៍ឯកជនភាពនេះ ហើយនិងរក្សាសិទិ្ធអនុវត្តការកែប្រែផ្សេងៗទៅលើ​​ព័ត៌មាន​ទាក់ទងនឹងអ្នក។ តាមរយៈការប្រើប្រាស់គេហទំព័រនេះ លោកអ្នកបានព្រមព្រៀងទទួល​យកលក្ខខណ្ឌដែលមានចែងក្នុងគោលការណ៍ឯកជនភាពចាប់ពីអំឡុងពេលដែលអ្នកប្រើប្រាស់វា។ ចំពោះការចូលមកកាន់គេហទំព័រនេះនាពេលអនាគតហើយស្របពេលដែលមានការកែប្រែ​គោលការណ៍ថ្មី លោកអ្នកត្រូវចាត់ទុកថាបាន​ព្រមព្រៀង​​​ចំពោះ​គោលការណ៍​ឯកជនភាព​ដែល​ត្រូវកែប្រែថ្មី​ដោយ​រាប់ចាប់តាំងពីថ្ងៃដែល​គោលការណ៍​ថ្មី​ត្រូវបានកែប្រែ។ យើងខ្ញុំរក្សាសិទ្ធិកែប្រែ​គោលការណ៍​ឯកជនភាព​នេះ​គ្រប់ពេលវេលា។


VIII. ទំនាក់ទំនង

លោកអ្នកអាចទាក់ទងយើងខ្ញុំតាមរយៈសារអេឡិចត្រូនិច។